ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ឧបត្ថម្ភអំណោយកង់ថ្មី១គ្រឿងដល់ កុមារា រ៉េត សុគន្ធា ជាកូនកំព្រា រស់នៅភូមិព្រៃឈើទាល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត ៖ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានចាត់លោក អ៊ឹម វីរៈ  នាំយកអំណោយជាកង់ថ្មីមួយគ្រឿងឧបត្ថម្ភដល់កុមារា រ៉េត សុគន្ធា ដែលជាក្មេងកំព្រារស់នៅភូមិព្រៃឈើទាល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីជាយានជំនិះសម្រាប់ទៅសិក្សារៀនសូត្រ។