កិច្ចប្រជុំពិនិត្យ ពិភាក្សា ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងផែនការវិនិយោ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសសការជន់លិចនៅភូមិសាស្ត្រ រាជធានីភ្នំពេញ

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុត សង្វារ អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយ ផងប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងផែនការវិនិយោ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសសការជន់លិចនៅភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពី អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ លោកចៅសង្កាត់ លោកមេភូមិ និងមន្ត្រីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្ត។