ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញចុះពិនិត្យមើលការតម្លើងប្រទីបក្រសួងព័ត៌មានដើម្បីត្រៀមចូលរួមបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក
ថ្ងៃចេញផ្សាយៈ November 8, 2024
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះពិនិត្យមើលការតម្លើងប្រទីបក្រសួងព័ត៌មានត្រៀមចូលរួមបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង នាយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា នេះជាលើកទី១ សម្រាប់ក្រសួងព័ត៌មាន ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានរៀបចំប្រទីបដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៤នេះ។