ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពនៃប្រតិបត្តិការពន្លត់អគ្គីភ័យអគារ Sky City និងកម្លាំងពាក់ព័ន្ធគ្រប់ផ្នែក ប្តេជ្ញារួមគ្នាគ្រប់គ្រងអគ្គីភ័យនេះឱ្យបានឆាប់បំផុត
ថ្ងៃចេញផ្សាយៈ December 24, 2023
រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ១១កេីត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពនៃប្រតិបត្តិការពន្លត់អគ្គីភ័យអគារ Sky City កម្លាំងពាក់ព័ន្ធគ្រប់ផ្នែករួមមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងទ័ពពិសេស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមហ៊ុនOCIC ក្រុមហ៊ុនប៉េងហួត បានប្តេជ្ញារួមគ្នាជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គ្រប់គ្រងអគ្គីភ័យនេះឱ្យបានឆាប់បំផុត។